សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ធស្តីទី បានថ្លែងដោយសង្កត់ធ្ងន់ថា «បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានបំផ្លាញកិត្តិយស និងនិងសេចក្តីថ្លៃថ្នូរជាតិ

រាជធានីភ្នំពេញ÷ នៅក្នុងឪកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ និងអង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដោយសង្កត់ធ្ងន់ថា «បទល្មើសឆបោកតាមប្រព័ន្អបច្ចេកវិទ្យា (Online Scams) បានបំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូរជាតិ។

សម្តេចតេជោថ្លែងថា ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ អាចក្លាយ​ជា​ក្រុម​គំរាម​កំហែង​ប្រទេស​ជាតិទៅថ្ងៃអនាគត ដូច្នេះកម្ពុជាត្រូវបង្ក្រាបឱ្យអស់ចេញពីទឹកដីកម្ពុជា។ សម្តេចតេជោប្រមុខរដ្ធស្តីទី ក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសបណ្តាខេត្តដែលជាប់ព្រំដែនជាមួយថៃ ត្រូវទប់ស្កាត់ឱ្យបានជាដាច់ខាត នូវការលួចនាំទំនិញចូលមកកម្ពុជាពីប្រទេសថៃ៕











Powered by Blogger.