សម្តេចតេជោ ហ៊ុន សែន÷គ្មានការយោគយល់ណាមួយអាចទៅរួច នៅពេលដែលអ្នកមិនព្រមធ្វើ ឬពាក់ព័ន្ធ

រាជធានីភ្នំពេញ÷សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ធស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គ្មានការយោគយល់ណាមួយអាចទៅរួច នៅពេលដែលអ្នកមិនព្រមធ្វើ ឬពាក់ព័ន្ធ។ សម្តេចបន្ថែមថា កុំនិយាយថា អ្នកជាកូនមេដឹកនាំមានគុណសម្បត្តិចំពោះជាតិ កុំនិយាយថា បានប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ។

សម្តេចថ្លែងដូច្នេះ នាឪកាសអញ្ជើញក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ និងអង្គភាពនានាជុំវិញរដ្ធបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

បើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យាសម្តេចតេជោ បានដាក់ចេញពីរកម្រិត៖

កម្រិតទី១. អ្នកដែលជាប់ពាក់ព័ន្ធមិនត្រឹមតែដកតំណែងនោះទេ ត្រូវចោទប្រកាន់ចំពោះមុខ តុលាការ ថែមទៀត។ សម្រាប់កម្រិតទី១ សម្តេចតេជោ ណែនាំឱ្យចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត។

និងកម្រិតទី២. ដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ បើចៅហ្វាយខេត្ត ចៅហ្វាយស្រុកណា មិនអើពើ មិនព្រមធ្វើការ គឺដកចេញទៅ៕













Powered by Blogger.