រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ធ្វើទស្សនកិច្ចដ៏កម្រនៅកូរ៉េខាងជើង ក្នុងដំណើរទៅកាន់កូរ៉េខាងត្បូង

ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ នាថ្ងៃពុធ ទី២៧​ ខែឧសភា ឆ្នាំ២០២៦ ថារដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានជួបរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui កាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងព្យុងយ៉ាង ហើយបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី។ ដោយមិនលម្អិត KCNA បានឱ្យដឹងថា លោក Balakrishnan និងលោកស្រី Choe ក៏បានផ្លាស់ប្តូរទស្សនគ្នាស្តីពីកិច្ចការតំបន់ និងពិភពលោកផងដែរ។

លោក Balakrishnan ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង បន្ទាប់ពីការឈប់សំចតរបស់លោកនៅកូរ៉េខាងជើងដែលជាដំណើរដ៏កម្រមកកាន់ប្រទេសកូរ៉េទាំងពីរ ដោយបេសកជនសិង្ហបុរី។

សូមជម្រាបថា​ លោក Balakrishnan ជាសមាជិកគណៈរដ្ឋមន្ត្រីសិង្ហបុរី នៅពេលដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកដំបូងរវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨៕ (Reuters)



 

Powered by Blogger.