នាយករដ្ឋមន្រ្តីដាណឺម៉ាក ស្នេីសហរដ្ឋអាមេរិក ឈប់គំរាមកំហែងរឿងកោះ Greenland
កូប៉ិនហាក៖ ដាណឺម៉ាក បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការគំរាមកំហែងទាក់ទងនឹងកោះ Greenland ខណៈដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោកពិតជាត្រូវការទឹកដីនេះណាស់ មួយថ្ងៃបន្ទាប់ពីយោធាអាមេរិកធ្វេីប្រតិបត្តិការនៅវ៉េណេស៊ុយអេឡា។
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette
Frederiksen បាននិយាយកាលពីថ្ងៃអាទិត្យថា «ខ្ញុំត្រូវតែនិយាយរឿងនេះឱ្យច្បាស់ទៅកាន់សហរដ្ឋអាមេរិក
ថាវាពិតជាមិនសមហេតុផលទេក្នុងការនិយាយថាសហរដ្ឋអាមេរិកគួរតែកាន់កាប់ Greenland»។ លោកស្រីអំពាវនាវឱ្យទីក្រុងវ៉ាស៉ីនតោន
បញ្ឈប់ការគំរាមកំហែងដល់ដាណឺម៉ាកដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់ខ្លួនតទៅទៀត។
កាលពីថ្ងៃអាទិត្យ លោក ត្រាំ
បានប្រាប់ទស្សនាវដ្តី The Atlantic តាមទូរស័ព្ទអំពីភាពជាប់ពាក់ព័ន្ធគ្នានៃប្រតិបត្តិការយោធាអាមេរិកនៅវ៉េណេស៊ុយអេឡា
សម្រាប់ Greenland ដោយនិយាយថា
វាអាស្រ័យលេីអ្នកផ្សេងទៀតក្នុងការសម្រេចចិត្ត ប៉ុន្តែ «យើងត្រូវការ
Greenland ជាដាច់ខាត។ យើងត្រូវការវាសម្រាប់ការការពារខ្លួន»។
លោក ត្រាំ
ធ្លាប់និយាយថាការធ្វើឱ្យទឹកដីដាណឺម៉ាកក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក នឹងបម្រើផលប្រយោជន៍សន្តិសុខជាតិអាមេរិក
តាមរយៈទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅតំបន់អាក់ទិក៕

Post a Comment