សិង្ហបុរី ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអន្តរាគមន៍របស់អាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ, ជំរុញឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី
សិង្ហបុរី៖ ប្រទេសសិង្ហបុរី នៅថ្ងៃអាទិត្យនេះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកនៅវេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ ដែលបានឈានដល់ការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយាបញ្ជូនទៅកាន់សហរដ្ឋអាមេរិក។
ក្រសួងការបរទេសសិង្ហបុរី
បានចេញសេចក្តីថ្លែងការណ៍ថា សិង្ហបុរីប្រឆាំងជានិច្ចចំពោះសកម្មភាពដែលផ្ទុយនឹងច្បាប់អន្តរជាតិ
រួមទាំងការអន្តរាគមន៍យោធាបរទេសនៅក្នុងប្រទេសណាមួយ។
ក្រសួងបានជំរុញឱ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់ និងដោះស្រាយបញ្ហាដោយសន្តិវិធី
ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោក ម៉ាឌូរ៉ូ វ័យ ៦៣ឆ្នាំ ត្រូវបានកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនក្នុងប្រតិបត្តិការរហ័សមួយ
និងត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងបទចោទប្រកាន់ «ភេរវកម្មគ្រឿងញៀន»។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់
ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹង «គ្រប់គ្រង» វេណេស៊ុយអេឡា និងទាញយកប្រេងបម្រុងរបស់ប្រទេសនេះ
ហើយមិនខ្លាចនឹងដាក់ពង្រាយកងទ័ពជើងគោកឡើយ៕

Post a Comment