តំបន់ជាច្រើននៅលើពិភពលោកបានដង្ហែក្បួនបាតុកម្មដើម្បីប្រឆាំងនឹងអាមេរិកដែលឈ្លានពានវ៉េណេស៊ុយអេឡាដោយកម្លាំងយោធា

បរទេស៖ ថ្ងៃទី ៤ខែមករា តាមម៉ោងក្នុងតំបន់ តំបន់នានានៅលើពិភពលោកបានផ្ទុះសកម្មភាពដង្ហែក្បួនប្រឆាំងតវ៉ា ។ នៅប្រទេសអាហ្សង់ទីន កូឡុំប៊ី អេក្វាទ័រ ម៉ិកស៊ិក ព័រតូរីកូ អ៊ុយរូហ្កាយ អ៊ីតាលី បារាំង អេស្ប៉ាញ និងទីក្រុងជាច្រើនរបស់អាមេរិកបានផ្ទុះសកម្មភាពបាតុកម្ម ដើម្បីថ្កោលទោសចំពោះអាមេរិកដែលបានធ្វើការវាយប្រហារដោយយោធាទៅលើវ៉េណេស៊ុយអេឡា ចាប់ខ្លួនលោកប្រធានាធិបតី Maduro ព្រមទាំងការដំឡើងកម្រិត អន្តរាគមន៍និយមក្នុងតំបន់ផងដែរ ។

      ប្រជាពលរដ្ឋនៅប្រទេសអ៊ុយរូហ្កាយបានធ្វើមីទី្ទងទ្រង់ទ្រាយធំក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលបានរៀបចំធ្វើនៅរដ្ឋធានី និងខេត្តចំនួន៧ក្នុងពេលដំណាលគ្នា ។ នៅរដ្ឋធានី Montevideo មានមនុស្សរាប់ពាន់នាក់បានជួបជុំគ្នានៅទីលានសេរីភាព ហើយបានស្រែកពាក្យស្លោកថា “វ៉េណេស៊ុយអេឡាមិនឯកោទេ ” ។ អ្នកចូលរួមសកម្មភាពនេះបានថ្កោលទោសជាជាឯកច្ឆន្ទចំពោះប្រតិបតិ្តការយោធារបស់អាមេរិក ។

      ព្រមពេលជាមួយគ្នានេះ ប្រទេសអាហ្សង់ទីន កូឡុំប៊ី អេក្វាទ័រ និងទីក្រុងជាច្រើនរបស់អាមេរិកក៏បានមានសកម្មភាពបាតុកម្មផ្ទុះឡើងយ៉ាងច្រើន ។ បាតុករបានសម្គាល់ឃើញថា ការដែលអាមេរិកឈ្លានពានវ៉េណេស៊ុយអេឡាបានបង្កើតជាគំរូដ៏គ្រោះថ្នាក់មួយ ហើយប្រហែលអាចនឹងប្រែការធ្វើអន្តរាគមន៍ដោយយោធាផ្ទាល់ទៅលើរដ្ឋាភិបាលដែលមិនសមស្របនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់អាមេរិក ឱ្យក្លាយទៅជារឿងប្រក្រតីទៀតផង ៕



Powered by Blogger.