លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តអញ្ជើញចូលរួមរំលែកមរណទុក្ខព្រមទាំងសួរសុខទុក្ខសមាជិកគ្រួសារវីរកងទ័ពពលី និងជនភៀសសឹកដែលមានសមាជិកគ្រួសារស្លាប់
ខេត្តសៀមរាប÷ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដដែលនេះដែរ បន្ទាប់ពីបានអញ្ជើញសួរសុខទុក្ខវីរកងទ័ព និងប្រជាជនរងគ្រោះដោយផ្ទាល់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានបន្តអញ្ជើញចូលរួមរំលែកមរណទុក្ខ ព្រមទាំងសួរសុខទុក្ខសមាជិកគ្រួសារវីរកងទ័ពពលី និងប្រជាជនភៀសសឹកដែលមានសមាជិកគ្រួសារស្លាប់ ។
ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតបានពាំនាំប្រសាសន៍ផ្តាំផ្ញេីរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនសមាជិកគ្រួសារវីរកងទ័ព រួមទាំងគ្រួសារប្រជាជនស៊ីវិលគ្រប់ៗរូប ដោយភ្ជាប់មកជាមួយអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ដែលមានដូចជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ រួមជាមួយថវិកាផងដែរ ។













Post a Comment