លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសួរសុខទុក្ខវីរកងទ័ព និងប្រជាជនរងគ្រោះដោយផ្ទាល់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
ខេត្តសៀមរាប÷ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសួរសុខទុក្ខវីរកងទ័ព និងប្រជាជនរងគ្រោះដោយផ្ទាល់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតបានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត និងដោយក្តីបារម្ភបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពរួមទាំងប្រជាជនគ្រប់ៗរូប ដោយភ្ជាប់មកជាមួយនូវអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា រួមជាមួយអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ដែលមានដូចជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ រួមជាមួយថវិកាផងដែរ ។លោកជំទាវបណ្ឌិតថែមទាំងជូនពរដល់វីរកងទ័ព និងប្រជាជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល សូមឱ្យមានសុខភាពល្អមាំមួនឡើងវិញក្នុងពេលឆាប់ៗ ដោយភ្ជាប់ជាមួយពាក្យផ្តាំផ្ញេីទៅកាន់វេជ្ជបណ្ឌិតទាំងអស់សូមឱ្យព្យាបាលថែទាំដោយយកចិត្តទុកដាក់បំផុត ។













Post a Comment