អបអរសាទរខួប២៧ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ឆ្នាំ២០២៥ និងខួប៧ឆ្នាំនៃការបង្កើតវិមានឈ្នះឈ្នះ
កម្ពុជា÷នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាខួប ២៧ឆ្នាំហើយ សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស និងអបអរសាទរ
«ទិវាសន្តិភាពនៅកម្ពុជា» ដែលរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព ហើយស្អប់ខ្ពើមសង្គ្រាម។មាននយោបាយឈ្នះឈ្នះ មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើន អរគុណសន្តិភាព៕

Post a Comment