៣ថ្ងៃ នៃពិធីបុណ្យអុំទូក កម្លាំងកងរាជអាវុធហត្ថខេត្តកែបបានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប កម្លាំងកងរាជអាវុធហត្ថខេត្ត បានចូលរួមការពារសន្តិសុខ សណ្តាបធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេលបីថ្ងៃ (ថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥) បានយ៉ាងល្អប្រសើរ។
សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថខេត្តកែប រួមនឹងកម្លាំងមកពីតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក បានចេញប្រតិបត្តិការតាមគោលដៅ ល្បាតចល័តក្នុងភូមិសាស្រ្ត ការពារសន្តិសុខ សុវត្ថិភាព បង្ការ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ឱ្យបានទាន់ពេលវេលា និងជួយសង្គ្រោះប្រជាពលរដ្ឋជួបឧបទ្ទវហេតុផ្សេងៗ និងសម្រួលចរាចរណ៍លើដងផ្លូវ ជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋមកសម្រាកលំហែកម្សាន្តក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងឣកឣំបុកតាមផែនការ៕









Post a Comment