អង់គ្លេសដាក់ក្រុមហ៊ុនថៃធំៗ៤ចូលបញ្ជីទណ្ឌកម្ម ក្រោយរកឃើញថាគាំទ្ររុស្ស៊ីក្នុងការវាយអ៊ុយក្រែន
បាងកក៖ ក្រុមហ៊ុនថៃធំៗចំនួន ៤ ត្រូវបានដាក់ក្នុងបញ្ជីទណ្ឌកម្មរបស់ចក្រភពអង់គ្លេសពីបទធ្វើឱ្យខូចស្ថិរភាពក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ ការសម្រេចដាក់ចូលបញ្ជីទណ្ឌកម្មនេះធ្វើឡើងបន្ទាប់ពីចក្រភពអង់គ្លេសបានរកឃើញថាក្រុមហ៊ុនថៃធំៗចំនួន៤បានផ្តល់ការគាំទ្រដល់រុស្ស៊ីក្នុងការធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
យោងតាមការចេញផ្សាយដោយកាសែតថៃ THE
NATION បានរាយការណ៍ថារដ្ឋបាលទីក្រុងបាងកកបានធ្វើការព្រមានដល់អ្នកនាំចេញទំនិញឱ្យប្រុងប្រយ័ត្នដើម្បីការពារមុខមាត់ជាតិរបស់ខ្លួន។
លោកស្រី Arada Fuangtong ប្រធាននាយកដ្ឋានក្រសួងពាណិជ្ជកម្ម
(DFT) របស់ប្រទេសថៃ បានបញ្ជាក់ថាពេលនេះលោកស្រីកំពុងតែចាត់វិធានការអញ្ជើញក្រុមហ៊ុនដែលបានចុះបញ្ជីទាំងបួនរកស៊ីជាមួយរុស្ស៊ីសម្រាប់ការពិភាក្សាជាបន្ទាន់។
លោកស្រីថាគោលដៅគឺដើម្បីធានាថាពួកគេយល់ពីផលវិបាកនៃច្បាប់ចក្រភពអង់គ្លេស
និងផលវិបាកកាន់តែទូលំទូលាយសម្រាប់ក្រុមហ៊ុន និងការខូចខាតមុខមាត់ប្រទេសថៃទាំងមូល។ រដ្ឋាភិបាលថៃបានសម្តែងការព្រួយបារម្ភជាខ្លាំងអំពីការដាក់ទណ្ឌកម្ម
និងបានធ្វើការព្រមានដល់អាជីវកម្មក្នុងស្រុកអំពីហានិភ័យដល់មុខមាត់អន្តរជាតិរបស់ខ្លួន។
សូមជម្រាបថា ច្បាប់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេសមានគោលបំណងជាក់លាក់ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
ដោយហាមឃាត់ពលរដ្ឋចក្រភពអង់គ្លេស រឺ ក្រុមហ៊ុនចុះបញ្ជីនៅចក្រភពអង់គ្លេស និងបុគ្គល
ឬអង្គភាពណាមួយដែលធ្វើពាណិជ្ជកម្មជាមួយអង់គ្លេសត្រូវតែគោរពច្បាប់ដែលបានចែង
រួមមានច្បាប់ទណ្ឌកម្មនាៗ។ ក្រុមហ៊ុន រឺ
អង្គភាពដែលត្រូវបានកំណត់ក្រោមច្បាប់នេះដែលបំពានអាចនឹងប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរ
រួមទាំងការបង្កកទ្រព្យសម្បត្តិដែលអាចកើតមាន
និងការផ្អាកធ្វើសេវាកម្មហិរញ្ញវត្ថុជាមួយគ្នា៕

Post a Comment