ប្រមុខការទូតកម្ពជា ប្រជុំជាមួយបណ្ដាស្ថានទូតប្រចាំកម្ពុជា ៣០ទូត ដើម្បីពន្យល់ពីការវិវត្តចុងក្រោយនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំដើម្បីធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា
កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស
ដោយមានការចូលរួមពីតំណាង៣០ស្ថានទូតប្រចាំនៅកម្ពុជា
និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ
ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ។
កិច្ចប្រជុំ
បានធ្វើឡើងបន្ទាប់ពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានការវិវត្តថ្មី
ជាពិសេសក្រោយកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានលោកប្រធានាធិបតីអាមេរិក
ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
និងជាប្រធានប្ដូរវេនអាស៊ាន។
ក្រោយកិច្ចព្រមព្រៀងនេះ កម្ពុជា-ថៃ
បានរៀបចំការកែសម្រួលកងទ័ពជាបន្តបន្ទាប់ដោយធ្វើតាមដំណាក់កាលផងដែរ៕


Post a Comment