ចិន អំពាវនាវឱ្យកម្ពុជា-ថៃ រក្សាការអត់ធ្មត់ និងប្រកាសត្រៀមខ្លួនដើរតួនាទីស្ថាបនា
ប៉េកាំង៖ ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយដោយកត់សម្គាល់ពីការវិវត្តថ្មីៗជុំវិញការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ ដោយអំពាវនាវឱ្យភាគីទាំងពីររក្សាការអត់ធ្មត់ និងដោះស្រាយបញ្ហាដោយសន្តិវិធី។ នេះបើយោងតាមសំណេរ លើផេកហ្វេសប៊ុកផ្លូវការរបស់ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា
«ប្រទេសចិនសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា
ភាគីទាំងពីរអាចរក្សាការអត់ធ្មត់ ធ្វើការឆ្ពោះទៅទិសដៅតែមួយ
ធ្វើការពិគ្រោះយោបល់ដោយមិត្តភាព ប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់
និងស្វែងរកដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបានឱ្យបានឆាប់បំផុត
ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹងណាមួយ»។
បន្ថែមពីនេះ
ភាគីចិនបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងបន្តដើរតួនាទីស្ថាបនា
ក្នុងការជំរុញការបន្ធូរបន្ថយភាពតានតឹង តាមរបៀបរបស់ខ្លួនផ្ទាល់៕


Post a Comment