ថ្នាក់ដឹកនាំ ខេត្តព្រះវិហារនិងខេត្តចំប៉ាសាក់ ជួបពិភាក្សាគ្នាជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រួមទាំងសន្តិសុខ តាមបន្ទាត់ព្រំដែន
ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ របស់ប្រទេសកម្ពុជានិងអាជ្ញាធរខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាមានិតឡាវបានជួបពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី 10 រវាងខេត្តទាំងពីរ ដោយខាងកម្ពុជាដឹកនាំដោយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំណែកឯខាងភាគីឡាវដឹកនាំដោយលោក អាលុនសៃ ស៊ូនណាឡាត អភិបាលខេត្តចំប៉ាសាក់ ប្រទេសឡាវ។
កិច្ចប្រជុំពិភាក្សាគ្នាដើម្បីកិច្ចសហប្រតិបត្តិការនេះធ្វើឡើងនាព្រឹកថ្ងៃទី
១៣ ខែវិច្ឆិកាឆ្នាំ ២០២៥ ដែលមានទីតាំងស្ថិតនៅសាលប្រជុំក្នុងខេត្តព្រះវិហារ។
សូមបញ្ជាក់ថា ជំនួបនេះគឺមានគោលបំណង
ដើម្បីពង្រឹងចំណងមិត្តភាពសាមគ្គីភាព និង
ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរួមទាំងសន្តិសុខ តាមបន្ទាត់ព្រំដែន
កម្ពុជា.ឡាវ ដើម្បីផលប្រយោជន៍និងការអភិវឌ្ឍន៍រួមគ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕



Post a Comment