រញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ សម្លាប់មនុស្សយ៉ាងហោច ៧នាក់ នៅអាហ្វហ្កានីស្ថាន
កាប៊ុល៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារនៅក្បែរទីក្រុង Mazar-e Sharif ស្ថិតនៅភាគខាងជើងនៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ដោយសម្លាប់មនុស្សយ៉ាងហោច ៧នាក់ និង១៥០នាក់រងរបួស។
ទីភ្នាក់ឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS
គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី២៨គីឡូម៉ែត្រ
និងស្ថិតនៅក្បែរទីក្រុង Mazar-e Sharif ដែលមានប្រជាជនរស់នៅជាង
៥២៣ ០០០នាក់។
សូមជម្រាបថា អាហ្វហ្កានីស្ថាន
ជារឿយៗតែងតែរងគ្រោះដោយសារគ្រោះរញ្ជួយដី
ដោយសារតែប្រទេសនេះមានទីតាំងភូមិសាស្ត្រស្ថិតនៅក្បែរចំណុចប្រសព្វនៃទ្វីបអឺរ៉ាស៊ី
និងស្រទាប់ឧបទ្វីបឥណ្ឌា ដែលងាយ ប្រឈមនឹងការរញ្ជួយដី។ កាលពីឆ្នាំ២០១៥
គ្រោះរញ្ជួយដីមួយបានវាយប្រហារលើភាគឦសានអាហ្វហ្កានីស្ថាន
បានសម្លាប់មនុស្សជាច្រើនរយនាក់នៅអាហ្វហ្កានីស្ថាន និងនៅក្បែរភាគខាងជើងនៃប្រទេស
ប៉ាគីស្ថាន។ កាលពីឆ្នាំ២០២៣ វិញ មនុស្សយ៉ាងហោច ១០០០នាក់បានស្លាប់ក្នុងគ្រោះរញ្ជួយដី
នៅអាហ្វហ្កានីស្ថាន៕ (ប្រភព៖ Reuters)

Post a Comment