១០ខែឆ្នាំនេះ កម្ពុជារកចំណូលបានជាង ៣៥លានដុល្លារ ពីភ្ញៀវទេសចរបរទេសជាង ៧៦ម៉ឺននាក់ដែលចូលទស្សនារមណីដ្ឋានអង្គរ

ភ្នំពេញ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរឱ្យដឹងថា ក្នុងរយៈពេល១០ខែឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបានជាង៣៥លានដុល្លារ ដោយទទួលបានពីភ្ញៀវទេសចរបរទេសជាង៧៦ម៉ឺននាក់ដែលចូលទស្សនារមណីដ្ឋានអង្ករ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរបរទេស បានចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៧៦៥ ៥១៨ ថយចុះ១.១២% ដោយផ្តល់ចំណូលបាន ៣៥ ៥៧៥ ៧៨១ដុល្លារ ថយចុះ ១.១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»

ដោយឡែកតែខែតុលា ទទួលបានទេសចរចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦០ ២៤៩នាក់ ថយចុះ១៨.៩៧% និងទទួលបានចំណូល ២ ៨៦៦ ៨៧៣ដុល្លារ ថយចុះ១៧.២៧%។

ក្រៅពីទទួលបានចំណូលពីភ្ញៀវទេសចរដែលចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល១០ខែនេះ ទទួលបានចំណូលបន្ថែមទៀតពី៖

- ការលក់បណ្ណនៅប្រាសាទកោះកែរ ចំនួន ១៥ ៥៨៤ នាក់ ទទួលបានទឹកប្រាក់ ២៣៣ ៧៦០ដុល្លារ។
- ចំណូលលក់សំបុត្រនៅប្រាសាទបេងមាលា ចំនួន ១២ ៤៦៧នាក់ ទទួលបានទឹកប្រាក់ ១២៤ ៦៧០ដុល្លារ ។
- ចំណូលលក់សំបុត្រនៅភ្នំក្បាលស្ពាន ចំនួន ១ ០៣១នាក់ ទទួលបានទឹកប្រាក់ ៥ ១៥៥ដុល្លារ ។
- ចំណូលលក់សំបុត្រទូក ចំនួន ១ ០៦០ ៣០១ដុល្លារ ៕








Powered by Blogger.