រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិន ស្តីពី គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួប ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងក្រុមហ៊ុន China Water Resources Beifang Investigation Design & Research Co., Ltd ក្នុងជំនួបពិភាក្សាការងារស្តីពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹកនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ។
ជំនួបនេះមានគោលបំណងណែនាំក្រុមការងារបច្ចេកទេសមកពីធារណរដ្ឋប្រជាមានិតចិន
ដែលនឹងធ្វើការសិក្សាលម្អិតអំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹកនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ
ដោយក្នុងនោះក្រុមការងារនឹងចុះពិនិត្យទីតាំងភូមិសាស្ត្រផ្ទាល់
និងប្រមូលទិន្នន័យសំខាន់ៗដែលពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ
ក៏ដូចជាជួបប្រជុំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ៕







Post a Comment