សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំគោលការណ៍ណែនាំ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំគោលការណ៍ណែនាំ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ Financial Management Manual (FMM) របស់ក្រសួងទេសចរណ៍។
សិក្ខាសាលានេះរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់
សុខាភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី
ជាអនុរដ្ឋលេខាធិការ អគ្គនាយក នាយិកាវិទ្យាស្ថាន អគ្គារធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន
មន្ទីរទេសចរណ៍រាជធានី-ខេត្ត គ្រឹះស្ថានអង្គរ
និងគ្រូឧទ្ទេសមកពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារណៈ
(អ.គ.ហ)នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ១៦០ រូប ។
សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែក
បទពិសោធន៍ ចំណេះដឹង និងប្រមូលធាតុចូលបន្ថែម ពីគ្រូឧទ្ទេស
និងសិក្ខាកាមទាំងអស់ដែលបាន និងកំពុងអនុវត្តការងារហិរញ្ញវត្ថុសាធារណៈរបស់អង្គភាព
និងក្រសួង ស្ថាប័ន របស់ខ្លួន ដើម្បីត្រៀមរៀបចំ និង ដាក់ចេញនូវ គោលការណ៍ណែនាំ
ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹង
ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងទេសចរណ៍។
គោលការណ៍ណែនាំ
ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ រៀបចំឡើងដើម្បីជាមគ្គុទេ្ទសក៏
និងជាការតម្រង់ទិសដល់អង្គភាពហិរញ្ញវត្ថុ ដែលជានាយកដ្ឋានគណនេយ្យ
និងហិរញ្ញវត្ថុរបស់ក្រសួង និងអង្គភាពថវិកាទាំងអស់ នៅរដ្ឋបាលកណ្តាលក្រសួង
គ្រឹះស្ថានអង្គរ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត
ក្នុងការអនុវត្តការងារហិរញ្ញវត្ថុរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា៖
*នីតិវិធី នៃការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើរពន្ធ។
និតិវិធី នៃការរៀបចំ និងអនុវត្តថវិកាកម្មវិធី និងថវិកាព័ត៌មានសមិទ្ធកម្ម
*នីតិវិធី
នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសកម្ម របស់អង្គភាព និងក្រសួង
*នីតិវិធី នៃការតាមដាន
និងវាយតម្លៃការអនុវត្តថវិកាកម្មវិធី និងថវិកាព័ត៌មានសមិទ្ធកម្ម
*នីតិវិធី នៃការធ្វើសវកម្ម និងអធិការកិច្ចរបស់ក្រសួង
*នីតិវិធី
នៃការគ្រប់គ្រងគ្រឹះស្ថានសាធារណៈរដ្ឋបាល ចំណុះក្រសួងជាដើម៕







Post a Comment