អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅទទួលយកស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ ពីក្រុងកោះរ៉ុង យកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត

 អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីជួយសង្គ្រោះស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ មានឈ្មោះសន ឡា អាយុ ៤១ឆ្នាំ កំពុងបែកទឹកភ្លោះសម្រាលកូនមកពីកោះរ៉ុង បញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ស្រ្តីខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕











Powered by Blogger.