ថៃកំពុងរងឥទ្ធិពលភ្លៀងផ្គររន្ទះនៅទូទាំងប្រទេស និងហានិភ័យនៃទឹកជំនន់
បាងកក៖ ភ្លៀងធ្លាក់ខ្លាំង និងផ្គរ រន្ទះ អាចនឹងកើតមាននៅទូទាំងប្រទេសថៃ រួមទាំងហានិភ័យនៃទឹកជំនន់ភ្លាមៗ គ្រាដែរអ្នកនៅតំបន់សមុទ្របានព្រមានថា ទឹករលកអាចមានកម្ពស់ដល់ទៅ២ម៉ែត្រ។ នេះបើយោងតាមការចេញផ្សាយដោយការសែតថៃ The Nation។
នាយកដ្ឋានឧតុនិយមថៃ (TMD)
បានជូនដំណឹងនៅថ្ងៃសុក្រនេះថា
ខ្យល់មូសុងកំពុងលាតសន្ធឹងពាសពេញតំបន់ភាគខាងជើង កណ្តាល និងភាគឦសាន
ខណៈដែលខ្យល់មូសុងនិរតីកម្រិតមធ្យមបានបោកបក់លើសមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ។
បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ទំនងជាអាចកើតមាន ហើយប្រជាពលរដ្ឋនៅតំបន់ដែលអាចរងផលប៉ះពាល់
ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នចំពោះ ហានិភ័យនៃទឹកជំនន់
ជាពិសេសនៅជិតតំបន់វាលទំនាប និងតំបន់ទំនាប៕
Post a Comment