អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ច្រានចោលព័ត៌មានប្រឌិតដែលថា រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខ
ភ្នំពេញ៖ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្ដីបំភ្លឺមួយដោយធ្វើការទាត់ចោលទាំងស្រុងចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា រាជរដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខដោយក្នុងនោះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានចេញសេចក្តីបំភ្លឺដូចខាងក្រោម៖
ទី១៖ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ
ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន
អង្គភាពជួរមុខទាំងអស់តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពនិងព្យាបាលជំងឺជាប់ជាប្រចាំជូនកងទ័ពជួរមុខ
ទី២៖ អង្គភាពសុខាភិបាលរបស់ក្រសួងការពារជាតិ ក្រសួងសុខាភិបាល
អគ្គបញ្ជាការដ្ឋាននិងបញ្ជាការដ្ឋានអង្គភាពជួរមុខ
បាននិងកំពុងពិនិត្យព្យាបាលជំងឺជូនកងទ័ពជួរមុខជាប់ជាប្រចាំទាំងមុនពេល
អំឡុងពេលនិងក្រោយពេលប្រយុទ្ធ
ទី៣៖
ចំពោះស្ថានភាពជំងឺរបស់យោធិនដែលតម្រូវឲ្យមានការព្យាបាលកម្រិតស្រាល
អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យយោធារបស់អង្គភាពជួរមុខ
ចំពោះការព្យាបាលកម្រិតមធ្យម អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ថ្នាក់ស្រុក
និងខេត្ត។ ចំពោះការព្យាបាលកម្រិតធ្ងន់
អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋនៅរាជធានីភ្នំពេញ។
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
ក៏បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល
ក្រសួងសុខាភិបាលសហការជាមួយអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់របស់កងយោធពលខេមរភូមិន្ទ
បានបញ្ជូនក្រុមគ្រូពេទ្យប្រចាំការជាប់ជាប្រចាំនៅតាមទិសសមរភូមិមុខចាប់តាំងពីមុនពេលប្រយុទ្ធរហូតដល់បច្ចុប្បន្នថែមទាំងមានសម្ភារៈ
គ្រឿងបំពាក់សុខាភិបាលនិងថ្នាំពេទ្យឆ្លើយតបតាមតម្រូវការ៕
Post a Comment