ក្រសួងមហាផ្ទៃកម្ពុជា ថ្កោលទោសសកម្មភាពនគរបាល និងកម្លាំងចម្រុះថៃ ចូលបំពានដែនដី និងធ្វើទុក្ខបុកម្នេញ លើពលរដ្ឋខ្មែរ នៅស្រុកអូរជ្រៅ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃកម្ពុជា ថ្កោលទោស ចំពោះកម្លាំងនគរបាល កម្លាំងជំនាញបង្ក្រាបបាតុកម្ម កម្លាំងយោធាថៃ និងកម្លាំងចម្រុះផ្សេងទៀត ប្រមាណ ៣០០នាក់ ដែលម្តងហើយម្តងទៀត បានបង្កសកម្មភាពអមិត្ត បំពានដោយឥតអៀនខ្មាស មកលើដែនបូរណភាពទឹកដី និងអធិបតេយ្យភាព ជាតិកម្ពុជា ព្រមទាំងធ្វើទុក្ខបុកម្នេញលើ ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ក្រសួងមហាផ្ទៃកម្ពុជា បន្ដថា ជាក់ស្តែង
ក្នុងចំណោមអំពើបង្កហេតុជាច្រើនករណី ដូចមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានដឹងឮ
រួចមកហើយនោះ នាម៉ោងប្រមាណ៣ និង៤៤នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥
កម្លាំងនគរបាល កម្លាំងជំនាញបង្ក្រាបបាតុកម្ម យោធា និងកងកម្លាំងថៃ ចម្រុះផ្សេងទៀត
បានចូលមករាយ បន្លាលួសលើដែនដីកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ
នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ។
ជាការកត់សម្គាល់ នគរបាល និងយោធាថៃ បានប្រើប្រាស់ខែល
ដំបងឆក់ ដំបងវែងសម្រាប់រុញច្រាន ប្រជាពលរដ្ឋ ប្រើគ្រាប់បែកផ្សែង
បាញ់កាំភ្លើងគ្រាប់ជ័រ ឧបករណ៍បំពងសំឡេង និង កម្លាំងចម្រុះថៃផ្សេងទៀត ប្រើជំពាម
គ្រាប់ដែក គ្រាប់ឃ្លី បាញ់មកលើកងកម្លាំងកម្ពុជា ទាំងនគរបាល យោធា ដែលគ្មានអាវុធ
ក្នុងដៃ ព្រះសង្ឃ ព្រមទាំង ប្រជាពលរដ្ឋខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់ ស្រាល
ដួលសន្លប់ចំនួន២៩អង្គ/នាក់ ខណៈកម្លាំងនគរបាល និងយោធា កម្ពុជា បានប្រកាន់ខ្ជាប់
ការអនុវត្តបទឈប់បាញ់ ពោលគឺ ប្រចាំការដោយគ្មានអាវុធអ្វីក្នុងដៃ ឯប្រជាពលរដ្ឋវិញ
ក៏មាន ត្រឹមតែដំបងសម្រាប់រុញ និងតម្ពក់ឈើសម្រាប់អូស បន្លាលួសចេញពីដីធ្លី
និងភូមិរបស់ពួកគាត់៕
Post a Comment