អគ្គនាយកដ្ឋានអន្ដោប្រវេសន៍៖ មកទល់ពេលនេះ ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារតំបន់ទាំងអស់តាមព្រំដែនកម្ពុជា-ថៃ នៅមិនទាន់បើកដំណើរឡើងវិញនោះទេ
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ តាមរយៈសេចក្ដីបំភ្លឹព័ត៌មាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអះអាងថា គិតមកទល់ពេលនេះ ច្រកទ្វារព្រំដែនអន្ដរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅមិនទាន់បើកដំណើរការឡើងវិញនោះទេ។
ក្នុងសេចក្ដីបំភ្លឺ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍
ក៏បានច្រានចោលនូវការបង្ហោះគណនី Facebook មួយនៅថ្ងៃទី១៧
ខែកញ្ញា ឆ្នាំ២០២៥ ឈ្មោះ Heng Heng ដែលបានយកវីដេអូចាស់មកបង្ហោះពាក់ព័ន្ធការបើកច្រកព្រំដែនក្នុងចេតនាមិនល្អនាំឲ្យមានការយល់ច្រឡំ។
ពាក់ព័ន្ធនឹងករណីនេះ
អគ្គនាយកដ្ឋានអន្តោប្រវសន៍ សូមធ្វើការស្រាយបំភ្លឺដូចតទៅ៖
១៖ គណនីហ្វេសប៊ុកឈ្មោះ
Heng
Heng បានយកវីដេអូនៅក្នុងផេក (Page Facebook) ឡៃលី ប៉ោយប៉ែត-Laily Poipet មកបង្ហោះនោះគឺជាវីដេអូចាស់របស់លោក
ឡៃ លី ជាអ្នកសារព័ត៌មាន ទូរទស្សន៍ភីអិនអិន (PNN) ធ្វើការផ្សាយផ្ទាល់
(Live) នៅបរិវេណប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ
ស្ទឹងបត់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥មកម្ល៉េះ។
២៖ ចំពោះគណនីហ្វេសប៊ុកឈ្មោះ
Heng
Heng គឺជាគណនីហ្វេសប៊ុកប្រើប្រាស់ផ្ទាល់ខ្លួន
មិនមានមូលដ្ឋានច្បាស់លាស់ត្រឹមត្រូវ
ដែលមានចេតនាមិនល្អដោយយកវីដេអូព័ត៌មានចាស់មកបង្ហោះបំពុលសង្គម
ធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំជាព័ត៌មានថ្មី។
អគ្គនាយកដា្ឋនអន្តោប្រវសន៍ សូមបញ្ជាក់ថា
គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនអន្តរជាតិនានា
និងច្រកទ្វារតំបន់ទាំងអស់ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ
នៅមិនទាន់បើកដំណើរឡើងវិញនោះទេ៕
Post a Comment