អ៊ុយក្រែន នឹងទទួលបានគ្រាប់មីស៊ីលពីសហរដ្ឋអាមេរិក ក្រោមយន្ដការថ្មី
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធ ទី១៧ ខែកញ្ញា បាននិយាយថាអ៊ុយក្រែនទទួលបានគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot និងប្រព័ន្ធបាញ់រ៉ុក្កែត HIMARS នៅក្នុងកញ្ចប់អាវុធដំបូងដែលកំពុងត្រូវបានបញ្ជូន នៅក្រោមកម្មវិធីមូលធិនិថ្មីមួយព្រមព្រៀងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់អឺរ៉ុប។
តាមលោក ហ្សេលេនស្គី អ៊ុយក្រែនមកទល់នឹងពេលនេះទទួលបានជំនួយយោធាជាង២ពាន់លានដុល្លារដើម្បីទិញអាវុធផលិតដោយសហរដ្ឋអាមេរិកតាមរយៈយន្ដការថ្មីមួយដឹកនាំដោយ
NATO។ លោក បន្ថែមថាគិតជាសរុបមានមូលនិធិ
៣.៥ពាន់លានដុល្លារត្រូវបានសន្យាថានឹងផ្ដល់ឱ្យអ៊ុយក្រែននៅក្នុងខែតុលាខាងមុខ
ហើយសម័ន្ធមិត្ត NATO សង្ឃឹមថាអាចនឹងផ្គត់ផ្គង់អាវុធទំហំ
១០ពាន់លានដុល្លារ ទៅឱ្យអ៊ុយក្រែន។
សូមជម្រាបថា នៅក្រោមអាណត្តិរបស់លោក ដូណាល់
ត្រាំ សហរដ្ឋអាមេរិកកំពុងផ្តោតលើការលក់អាវុធទៅឱ្យអ៊ុយក្រែន
ឬក៏ផ្ដល់ជាអំណោយនូវអាវុធដែលត្រូវបានអនុញ្ញាតដោយអតីតប្រធានាធិបតីអាមេរិក លោក ចូ
បៃដិន តែប៉ុណ្ណោះ៕ (ប្រភព៖ Reuters)
Post a Comment