ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅសស្តីពី«ការអនុវត្តនិងសមិទ្ធផលរបស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍស្រ្តីដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី»

បរទេស៖ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី«ការអនុវត្តនិងសមិទ្ធផលរបស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍស្ដ្រីដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី»កាលពីថ្ងៃទី១៩ខែកញ្ញា ។

ក្រៅពីបុព្វកថានិងអវសនកថា សៀវភៅសចែកជា៥ជំពូកដោយសង្កត់ធ្ងន់ថា ស្រ្តីគឺជាអ្នកបង្កើតអរិយធម៌មនសុស្សជាតិនិងជាអ្នកជំរុញវឌ្ឍនភាពនៃសង្គម។

សៀវភៅសបានឧទ្ទេសនាមថា ប្រទេសចិនបានដាក់គោលដៅអភិវឌ្ឍស្រ្តីចូលទៅក្នុងផែនការអភិវឌ្ឍ៥ឆ្នាំនៃសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម ធ្វើឱ្យសមិទ្ធផលកសាងទំនើបកម្មផ្តល់ផលប្រយោជន៍កាន់តែច្រើននិងកាន់តែស្មើភាពដល់ស្ត្រីយ៉ាងទូលំទូលាយ។

សៀវភៅសបានបង្ហាញថា ប្រទេសចិនបានពង្រីកមធ្យោបាយចូលរួមរបស់ស្រ្តី លើកកម្ពស់សមត្ថភាពចូលរួមនិងជំរុញកម្លាំងរស់រវើកខាងការច្នៃប្រឌិតក្នុងការជំរុញសេដ្ឋកិច្ចអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ប្រទេសចិនរីករាយរួមជាមួយបណ្តាប្រទេសនានាលើពិភពលោក ពួតដៃគ្នាវិវឌ្ឍរីកចម្រើន ពន្លឿនប្រតិបត្តិការ រួមគ្នាបង្កើតអនាគតដ៏ល្អបវរសម្រាប់ការអភិវឌ្ឍរបស់ស្ត្រី រួមគ្នាសរសេរទំព័រថ្មីនៃការអភិវឌ្ឍបុព្វហេតុស្រ្តីលើសកលលោក៕



Powered by Blogger.