ក្រុមប្រឹក្សាសន្តិសុខ UN រួមទាំងសហរដ្ឋអាមេរិក ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើកាតា
ញូវយ៉ក៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្កោលទោសការវាយប្រហារនាពេលថ្មីៗលើរដ្ឋធានីដូហា ប្រទេសកាតា ប៉ុន្តែមិនបានលេីកចំឈ្មោះអ៊ីស្រាអែលទេ នៅក្នុងសេចក្តីថ្លែងការណ៍រួមពីសមាជិកទាំង ១៥ ដែលមានសហរដ្ឋសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៉ីស្រាអែលផងនោះ។
អ៊ីស្រាអែល
ប៉ុនប៉ងសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស
ដោយបានធ្វេីការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃអង្គារចូលទឹកដីកាតា។
ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំនៅអង្គការសហប្រជាជាតិ (UN)
លោក Danny Danon និយាយថា «យើង នឹងចាត់វិធានការប្រឆាំងមេដឹកនាំភេរវជន នៅកន្លែងណាដែលពួកគេលាក់ខ្លួន»។
ជាធម្មតា អាមេរិក តែងការពារអ៊ីស្រាអែលនៅឯ UN ប៉ុន្តែការគាំទ្រសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខនាពេលនេះ
ឆ្លុះបញ្ចាំងពីភាពមិនសប្បាយចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ
ចំពោះការវាយប្រហារដែលបញ្ជាដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។
តាមសេចក្តីថ្លែងការណ៍រួម
សមាជិកក្រុមប្រឹក្សាសន្តិសុខ
បានរំលេចពីសារៈសំខាន់នៃការកាត់បន្ថយការកើនឡើងនូវភាពតានតឹង
និងគូសបញ្ជាក់ពីការគាំទ្រចំពោះអធិបតេយ្យភាព បូរណភាពទឹកដីនៃប្រទេសកាតា។
សមាជិកក្រុមប្រឹក្សាសន្តិសុខ ក៏បានចាត់ទុកការដោះលែងចំណាប់ខ្មាំង រួមទាំងអ្នកដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាស
បិទបញ្ចប់សង្គ្រាម និងការរងទុក្ខវេទនានៅហ្កាហ្សា
ថាជាអាទិភាពកំពូលដែលត្រូវដោះស្រាយផងដែរ៕(ប្រភព៖ Reuters)
Post a Comment