ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តរតនគិរី មានភ្ញៀវទេសចរជិត ២ម៉ឺននាក់ បានមកសម្រាកកម្សាន្ត
ខេត្តរតនគិរី ៖ ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៥នេះ បើតាមរបាយការណ៍របស់មន្ទីរទេចរណ៍ខេត្តរតនគិរី អោយដឹងថា ភ្ញៀវជាតិ-អន្តរជាតិចំនួន ១៧.២៤៨នាក់ បានមកសម្រាកលម្ហែកម្សាន្ត និងស្នាក់នៅក្នុងខេត្តរតនគិរី កំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ បើប្រៀបធៀបឆ្នាំ២០២៤ មានចំនួន១៦.៩០៧នាក់។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី បានបញ្ជាក់ថា «សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋបានមកជួបជុំគ្នាធ្វើបុណ្យទាននៅស្រុកកំណើតតាមប្រពៃណីទំនៀមទម្លាប់ដូចសព្វមួយដង។ ហើយបន្ទាប់ពីកាធ្វើ
បុណ្យទាននៅតាមទីវត្តអារាមនានា និងក្នុងគ្រួសារ ពួកគាត់ក៏បានឆ្លៀតពេលដើម្បីនាំគ្នាដើរលេងកម្សាន្តតាមរមណីយ
ដ្ឋាននានាផងដែរ។ ជាក់ស្តែងខេត្តរតនគិរី ដោយគិតពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវជាតិ និងអន្តរជាតិបានចូលមកសម្រាកលម្ហែកម្សាន្ត និងស្នាក់នៅសរុបចំនួន ១៧.២៤៨នាក់ កើនឡើង៣.២៣% ក្នុងនោះភ្ញៀវជាតិមានចំនួន ១៧.០៣៨នាក់ កើនឡើង ៣.១៦%និងទេសចរបរទេសចំនួន ២១០នាក់ កើនឡើង៨.៨១%»៕









Post a Comment