គ្រោះរញ្ជួយដីកម្រិតធ្ងន់ វាយប្រហារលើតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី
មូស្គូ៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៨រ៉ិចទ័របានវាយប្រហារលើតំបន់ឆ្នេរនៃឧបទ្វីប Kamchatka ស្ថិតនៅចុងបូព៌ានៃប្រទេសរុស្ស៉ី នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ដោយបង្ករំញ័រដល់អគារជាច្រើន និងជំរុញឱ្យអាជ្ញាធរប្រកាសអាសន្នពីរលកស៊ូណាមិ ហើយក្រោយមកបន្តិចបានលុបចោលការប្រកាសអាសន្ននេះវិញ។
តាមវិទ្យាស្ថានភូមិវិទ្យាអាមេរិក USGS
គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅចម្ងាយ ១២៨គីឡូម៉ែត្រពីទីក្រុង Petropavlovsk-Kamchatsky
ដែលជារដ្ឋធានីនៃឧបទ្វីប Kamchatka និងមានជម្រៅរញ្ជួយទៅក្នុងដី១០គីឡូម៉ែត្រ។
ព្រមពេលជាមួយគ្នា
មជ្ឈមណ្ឌលព្រមានពីរលកស៊ូណាមិក្នុងតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកក៏បានប្រកាសអាសន្នពីរលកស៊ូណាមិផងដែរ
តែប៉ុន្មានម៉ោងក្រោយមក បានលុបចោលការប្រកាសអាសន្ននេះវិញ។
សូមជម្រាបថា កាលពីខែកក្កដាកន្លងទៅ
គ្រោះរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរនៃឧបទ្វីប Kamchatka
ដោយបង្កជារលកស៊ូណាមិគួចយកភូមិមួយចូលទៅក្នុងសមុទ្រ និងជំរុញ
ឱ្យមានការប្រកាសអាសន្ននៅជុំវិញតំបន់ប៉ាស៊ីហ្វិក៕ (ប្រភព៖ AFP)
Post a Comment