ប្រតិភូថៃ ឡាំប៉ាមិនឲ្យ AIPA ចេញសេចក្តីថ្លែងការណ៍រួម នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ
គូឡាឡាំពួ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានថ្លែងបញ្ជាក់ថា ប្រតិភូថៃ បានឡាំប៉ា មិនឲ្យ AIPA ចេញសេចក្តីថ្លែងការណ៍រួម នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។
ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ដូចនេះ
នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ
នាឱកាសដែលលោកចេញសេចក្តីរាយការណ៍ពិសេសមួយពីទីក្រុងគូឡាឡាំពួ
នាឱកាសដែលលោកអមដំណើរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា
ចូលរួមមហាសន្និបាទលើកទី៤៦ នៃអន្តរសភា AIPA នៅទីក្រុងគូឡាឡាំពួ។
នៅក្នុងកិច្ចប្រជុំ សម្តេចប្រធានរដ្ឋសភា
បានលើកឡើងថា «កម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់
គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។
កម្ពុជាដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី ឈរលើយន្តការដែលមានស្រាប់
ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពព្រំដែនកម្ពុជានិងថៃ វិលទៅរកភាពប្រក្រតីឡើងវិញ។ សុខសន្តិភាពតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃ
ក៏ជាសុខសន្តិភាពរបស់សហគមន៍អាស៊ាន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥
ក្នុងការកសាងសហគមន៍រួម ប្រកបដោយចីរភាពនិងបរិយាបន្នដោយយកពលរដ្ឋជាស្នូល»៕
Post a Comment