ក្រសួងពាណិជ្ជកម្ម​ បញ្ជាក់ជាថ្មីពីលេខបារកូដផលិតផល​ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅ​កម្ពុជា

ភ្នំពេញ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងបញ្ជាក់ជាថ្មី ពីលេខបារកូដផលិតផល (Barcode) ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃផលិតផល។

សេចក្តីជូនដំណឹងនេះ គឺជាការបញ្ជាក់បន្ថែមដល់​ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន ​ក្នុងគោលបំណងជំរុញការគាំទ្រផលិតផលក្នុងស្រុក និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់លេខបារកូដផលិតផលក្នុងស្រទាប់មហាជនដែលជាអ្នកប្រើប្រាស់។

ក្រសួងពាណិជ្ជកម្ម ​បានឱ្យដឹងថា បារកូដនេះ ត្រូវបានអនុញ្ញាតឱ្យប្រើដោយ ជីអេស១កម្ពុជា (GS1 Cambodia) ស្ថិតក្រោមការ គ្រប់គ្រងរបស់សភាពាណិជ្ជកម្មកម្ពុជា ហើយត្រូវបានផ្តល់ជូនម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ដាក់លើស្លាកសញ្ញាផលិតផល​៕






 

 

Powered by Blogger.