មកដឹងអំពីតម្លៃចំណត កង់-ម៉ូតូ-រថយន្ត ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ !
ខេត្តកណ្ដាល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ដោយសារមានទំហំធំ និងរចនាបទដ៏ស្រស់ស្អាត។
អាកាសយានដ្ឋាននេះ
ត្រូវបានអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរី និងមិនគិតថ្លៃចំណត សម្រាប់យានយន្តគ្រប់ប្រភេទ
រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ តទៅ
ចំណតយានយន្តគ្រប់ប្រភេទ (កង់ ម៉ូតូ ឡាន) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ត្រូវគិតប្រាក់ទៅតាមម៉ោងកំណត់ រួមមាន៖
ទី១៖ ផ្លូវដាក់អ្នកដំណើរ (Drop‑off
lane):
សម្រាប់រថយន្តប្រភេទសណ្ដោងរ៉ឺម៉ក, TukTuk និងរថយន្ដប្រភេទ SUV និង MPV អាចឈប់ឡានបាន១០នាទី ដោយមិនគិតថ្លៃ។
សម្រាប់រថយន្តប្រភេទឡានក្រុង ឬឡានដឹកទំនិញ អាចឈប់ឡានបាន២០នាទី
ដោយមិនគិតថ្លៃ។
បើផុតពីរយៈពេលនេះ នឹងចាប់ផ្តើមគិតថ្លៃ «បន្ថែម»
រៀងរាល់៥នាទីម្ដង។
ទី២៖ ចំណតធម្មតា (Regular
Parking):
រយៈពេលពេល៣០នាទី តម្លៃ៤,០០០រៀល
សម្រាប់រថយន្តប្រភេទ SUV និង MPV។
ដោយឡែក ឡានក្រុង ឬឡានដឹកទំនិញ តម្លៃ៥,០០០រៀល។
បន្ទាប់ពី៣០នាទីដំបូងនេះ ប្រភេទរថយន្តប្រភេទ SUV និង MPV ត្រូវបន្ថែមថ្លៃ២,០០០រៀល
រៀងរាល់៣០នាទី និងប្រភេទឡានក្រុង ឬឡានដឹកទំនិញ ត្រូវបន្ថែមថ្លៃ៣,០០០រៀល។
ទី៣៖ ចំណតពិសេស (Premium
Parking):
រថយន្តប្រភេទ SUV និង MPV ចតរយៈពេល៣០នាទី តម្លៃ១២,០០០រៀល។
បន្ទាប់ពី៣០នាទីដំបូងនេះ
ត្រូវបន្ថែមថ្លៃ៦,០០០រៀល រៀងរាល់៣០នាទី។
ដោយឡែក ចំពោះតម្លៃចំណតម៉ូតូ/កង់៖
រយៈពេលក្រោម១២ម៉ោង តម្លៃ២,០០០រៀល បន្ទាប់ពី១២ម៉ោង
បន្ថែម១,០០០រៀល រៀងរាល់១ម៉ោងម្ដង៕
Post a Comment