កម្ពុជា សូមថ្លែងអំណរគុណប្រទេសចិន ដែលបង្ហាញឆន្ទៈក្នុងការផ្តល់ជំនួយមនុស្សធម៌ជាច្រើនប្រភេទ រួមទាំងការបោសសម្អាតមីននៅតាមតំបន់ព្រំដែន
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណប្រទេសចិន ដែលបានបង្ហាញឆន្ទៈក្នុងការផ្តល់ជំនួយមនុស្សធម៌ជាច្រើនប្រភេទ រួមទាំងការបោសសម្អាតមីននៅតាមតំបន់ព្រំដែន ដែលមានការព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល។
សម្រាប់កម្ពុជា, ការដោះមីននេះអាចចាប់ផ្តើមបានភ្លាមនៅក្នុងតំបន់ដែលបានកំណត់ខណ្ឌសីមាច្បាស់លាស់
ឬតំបន់ដែលគ្មានជម្លោះលើខ្សែបន្ទាត់ព្រំដែន។
ដោយឡែក, សម្រាប់តំបន់ទំនាស់ដែលការខណ្ឌសីមាមិនទាន់ត្រូវបានកំណត់នៅឡើយ,
ការអនុវត្តប្រកបដោយប្រសិទ្ធភាព
និងឱ្យបានពេញលេញនូវបទឈប់បាញ់ដែលកម្ពុជា និងថៃ
បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិសេសកាលថ្ងៃទី២៨ ខែកក្កដា
និងក្នុងកិច្ចប្រជុំវិសាមញ្ញនៃ គណៈកម្មាធិការព្រំដែនទូទៅ GBC នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី គឺជាជំហានដ៏សំខាន់
សម្រាប់សភាពការណ៍បច្ចុប្បន្ន ដើម្បីធានាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនទាំងពីរ
ក៏ដូចជាដើម្បីឈានឆ្ពោះទៅកាន់ប្រក្រតីឡើងវិញ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

Post a Comment