កូរ៉េខាងត្បូង នឹងស្ដារឡើងវិញនូវកិច្ចព្រមព្រៀងមួយ ដើម្បីផ្អាកសកម្មភាពយោធាតាមព្រំដែនជាមួយកូរ៉េខាងជើង
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃសុក្រ ទី១៥ ខែសីហា បាននិយាយថា កូរ៉េខាងត្បូងនឹងខ្នះខ្នែងស្ដារកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ហើយមានបំណង ស្ដារកិច្ចព្រមព្រៀងមួយឡើងវិញ ដើម្បីផ្អាកសកម្មភាពយោធានៅតាមបណ្ដោយព្រំដែនជាមួយកូរ៉េខាងជើង។
ថ្លែងនៅក្នុងសុន្ទរកថាមួយរំឮកខួបទី៨០នៃការរំដោះឧបទ្វីបកូរ៉េចេញពីអាណានិគមជប៉ុន
លោក Lee Jae Myung បានកត់សម្គាល់ថារូបលោកនឹងព្យាយាមស្ដារឡើងវិញនូវកិច្ចព្រមព្រៀង
មួយមានឈ្មោះថា «September 19 Military Agreement» ដែលត្រូវបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលអន្តរកូរ៉េក្នុងឆ្នាំ២០១៨
និងត្រូវបានបង្កើតឡើងក្នុងគោលបំណងបន្ធូរបន្ថយ
ភាពតានតឹងនៅតាមបណ្ដោយព្រំដែនរវាងកូរ៉េទាំង២។
ទីក្រុងព្យុងយ៉ាងបានហែកចោលកិច្ចព្រមព្រៀងខាងលើ
ហើយថាខ្លួននឹងដាក់ចេញឡើងវិញនូវវិធានការយោធាទាំងឡាយ
បន្ទាប់ពីទីក្រុងសេអ៊ូលផ្អាកការអនុវត្តតាមផ្នែកជាច្រើននៃ កិច្ចព្រមព្រៀងនេះ។ លោក Lee Jae Myung ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិកាលពីខែមិថុនា
បាននិងកំពុងព្យាយាមធ្វើការទំនាក់ទំនង និងបាន
បង្ហាញពីឆន្ទៈត្រឡប់ទៅរកកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង៕ (ប្រភព៖ Reuters)

Post a Comment