អាជ្ញាធរជាតិអប្សរាសាងសង់ជណ្តើរថ្មីសម្រួលការឡើងទស្សនាជាន់ទីបីប្រាសាទបាយ័ន
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បាននឹងកំពុងសាងសង់ជណ្តើរថ្មីចំនួន៧ទីតាំង ដើម្បីសម្រួលដល់ភ្ញៀវទេសចរឡើងទៅទស្សនាជាន់ទីបីនៃប្រាសាទបាយ័ន ដែលគ្រោងនឹងបើកឱ្យចូលទស្សនាឡើងវិញឆាប់ៗ។
លោក ហេង ប៊ុនណារ៉ា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានឱ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំនេះដើម្បីសម្រួលដល់ការឡើងទស្សនារបស់ភ្ញៀវទេសចរ ខណៈដែលជណ្តើរចាស់មានភាពទ្រុឌទ្រោមខ្លាំង។ លោកបន្តថា ការរៀបចំនេះស្របពេលដែលអាជ្ញាធរជាតិអប្សរា គ្រោងនឹងបើកជាន់ទីបី ឬកំពូលប្រាសាទបាយ័ន ឱ្យទេសចរឡើងទស្សនាឡើងវិញនាពេលឆាប់ៗខាងមុខ បន្ទាប់ពីគម្រោងជួសជុលបានរួចរាល់មួយផ្នែកធំហើយ។






Post a Comment