សហរដ្ឋអាមេរិក ផ្អាកការបញ្ជូនជំនួយអាវុធមួយចំនួន ទៅឱ្យអ៊ុយក្រែន
ប្រភព៖ Reuters
បរទេស៖ មន្ទីរបញ្ចកោណ បានផ្អាកការបញ្ជូនមីស៊ីលការពារដែនអាកាស និងអាវុធឆ្លាតវៃមួយចំនួនទៀតទៅឱ្យអ៊ុយក្រែន ដោយសារបារម្ភថាស្ដុកអាវុធអាមេរិកថយចុះ ខ្លាំងពេក។
ទីភ្នាក់ងារសារព័ត៌មាន Reuters
ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក២នាក់
ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃអង្គារ ទី១ ខែកក្កដា។
មន្ត្រីទាំង២នាក់នេះបានប្រាប់ Reuters
ថាការយឺតយ៉ាវក្នុងការបញ្ជូនអាវុធមួយចំនួនដែលបានសន្យាផ្ដល់ឱ្យអ៊ុយក្រែនដោយរដ្ឋបាលអតីតប្រធានាធិបតី
លោក ចូ បៃដិន កើតមានឡើងកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ
ហើយមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសដើម្បីជួយអ៊ុយក្រែនបាញ់ទម្លាក់ដ្រូន
និងមីស៊ីលរបស់រុស្ស៉ី ក៏ស្ថិតក្នុងចំណោមអាវុធ ដែលត្រូវបានផ្អាកក្នុងការបញ្ជូនទៅឱ្យទីក្រុងកៀវផងដែរ៕
Post a Comment