ពូទីន និង ម៉ាក្រុង ពិភាក្សាពីបញ្ហាអ៊ីរ៉ង់ អ៊ុយក្រែន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ
ប្រភព៖ Reuters
មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទដ៏មានសារសំខាន់ជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង អំពីជម្លោះរវាង អ៊ីរ៉ង់-អ៊ីស្រាអែល និងសង្រ្គាមអ៊ុយក្រែន ដែលនេះគឺជាកិច្ចសន្ទនាជាលើកដំបូងរវាងមេដឹកនាំទាំង២ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២មក។
នៅឯទីក្រុងប៉ារីសវិញ ការិយាល័យរបស់លោក
ម៉ាក្រុង បាននិយាយថាកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន មានរយៈពេល២ម៉ោង ហើយលោក
ម៉ាក្រុងបានអំពាវនាវឱ្យមាន បទឈប់បាញ់មួយនៅអ៊ុយក្រែន
ព្រមទាំងការចាប់ផ្ដើមកិច្ចចរចាដើម្បីបិទបញ្ចប់សង្រ្គាម។
ដោយឡែក បើតាមមន្ត្រីការទូតបារាំងម្នាក់ លោក
ម៉ាក្រុង បានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទាំងមុន
និងក្រោយកិច្ចសន្ទនាជាមួយលោក ពូទីន ហើយលោក ម៉ាក្រុងក៏បានសន្ទនាជាមួយលោក ដូណាល់
ត្រាំ ប្រធានាធិបតីអាមេរិកអំពីកិច្ចសន្ទនារវាងលោក និងលោក ពូទីនផងដែរ។
ជុំវិញបញ្ហាអ៊ីរ៉ង់ និងអ៊ីស្រាអែល
វិមានក្រឹមឡាំងបានឱ្យដឹងថា លោក
ពូទីនបាននិយាយថាវាជារឿងចាំបាច់ក្នុងការគោរពសិទ្ធិរបស់អ៊ីរ៉ង់
ដើម្បីបន្តអភិវឌ្ឍថាមពលនុយក្លេអ៊ែរដោយ សន្តិភាព ព្រមទាំងការបន្តអនុវត្តរបស់អ៊ីរ៉ង់
អនុលោមតាមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ៕
Post a Comment