សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្ស និងគ្រូ នៅមជ្ឈណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៊ីមមកំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។
គោលគំនិតសំខាន់ក្នុងការកសាងមជ្ឈមណ្ឌលអប់រំ
និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ គឺដើម្បីង្កើតជាបណ្ដុំ នៃសេវាកម្មអប់រំ
និងបណ្តុះបណ្តាលមួយដែលមានទំនាក់ទំនងគ្នា
ចាប់តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា
សំដៅផ្តល់ឱកាសសិក្សាដល់កូនចៅប្រជាជន និងមន្ត្រីរាជការនៅមូលដ្ឋាន
ព្រមទាំងបង្កភាពងាយស្រួលក្នុង ការអនុវត្តកម្មវិធីសិក្សា
(បន្សំគ្នាពីកម្រិតមួយទៅកម្រិតមួយទៀត) ប្រើប្រាស់ធនធានមនុស្ស និងធនធានរូបវន្ត
(ជាពិសេស មន្ទីរពិសោធន៍មួយចំនួន អាចប្រើប្រាស់រួមគ្នារវាងថ្នាក់វិទ្យាល័យ
សាលាបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ និងថ្នាក់ឧត្តមសិក្សា)។
ម្យ៉ាងដើម្បីងាយស្រួលក្នុងការអភិវឌ្ឍធនធានមនុស្ស
ធានាគុណភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការវិវត្តនៃ បច្ចេកវិទ្យា
ហើយជាចុងក្រោយ គឺដើម្បីបណ្តុះសហគ្រិនភាពដល់ យុវជនមូលដ្ឋាន ដើម្បីចូលរួម
ចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ
តាមរយៈការបង្កើតឱកាសការងារ និងទីផ្សារផលិតផលក្នុងស្រុក៕
Post a Comment