រដ្ឋមន្រ្តី ជា វ៉ាន់ដេត និងឯកអគ្គរាជទូតជប៉ុន អញ្ជើញទស្សនកិច្ចទីតាំងគម្រោងសាងសង់ សួនឌីជីថល និងមជ្ឈមណ្ឌលទិន្នន័យជាតិ

ភ្នំពេញឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញទស្សនកិច្ចនៅទីតាំងគម្រោងសាងសង់សួនឌីជីថល (Digital Park) និងមជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center) ដោយមានការអញ្ជើញចូលរួមអមពីថ្នាក់ដឹកនាំក្រសួង លេខាទីពីរនៃស្ថានទូត តំណាងក្រុមហ៊ុន NTT Data Inc. ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក តំណាងក្រុមហ៊ុន NTT Global Data Center Japan និងតំណាងក្រុមហ៊ុន NTT Data Inc.។

ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ការគាំទ្រលើគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ។
សូមជម្រាបជូនថា មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាការរក្សាបានអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ស្របតាមកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV)៕





Powered by Blogger.