ហាម៉ាស់ កំពុងពិចារណាសំណើបទឈប់បាញ់ ដែល ត្រាំ ហៅថា សំណើចុងក្រោយ
ប្រភព៖ Reuters
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានប្រកាសថា ខ្លួនកំពុងសិក្សា និងពិចារណាលើសំណើបទឈប់បាញ់ថ្មីមួយ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅថាជាសំណើចុងក្រោយ ហើយបានអះអាងថា អ៊ីស្រាអែលបានយល់ព្រមរួចទៅហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ
ក្រុមហាម៉ាស់បានបញ្ជាក់ថា ខ្លួនបានទទួលសំណើថ្មីនេះតាមរយៈអ្នកសម្របសម្រួលអេហ្ស៊ីប
និងកាតា។ ទោះជាយ៉ាងណា ក្រុមហាម៉ាស់បានសង្កត់ធ្ងន់ថា
គោលជំហររបស់ខ្លួននៅតែមិនផ្លាស់ប្តូរ គឺដើម្បីឈានទៅដល់កិច្ចព្រមព្រៀងណាមួយដែល «ធានាការបញ្ចប់សង្គ្រាម និងការដកទ័ពអ៊ីស្រាអែលចេញពីហ្គាហ្សា»។
ការពិចារណារបស់ក្រុមហាម៉ាស់នេះ កើតឡើងមួយថ្ងៃបន្ទាប់ពីលោក
ត្រាំ បានប្រកាសថា អ៊ីស្រាអែលបានឯកភាពលើលក្ខខណ្ឌដែលចាំបាច់សម្រាប់បទឈប់បាញ់រយៈពេល
៦០ថ្ងៃ ដែលជាការប្រកាសមួយបានបង្កើនក្តីសង្ឃឹមសម្រាប់លទ្ធភាពនៃការផ្អាកអំពើហិង្សា។
ប៉ុន្តែ ក្តីសង្ឃឹមទាំងនោះបានថមថយទៅវិញ
បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញមុខប្រកាសយ៉ាងច្បាស់លាស់ថា «នឹងមិនមានក្រុមហាម៉ាស់ទេ។
នឹងមិនមាន 'Hamastan' (រដ្ឋហាម៉ាស់) ទេ។ វាចប់ហើយ» ដែលជាជំហរផ្ទុយទាំងស្រុងពីខ្លឹមសារនៃកិច្ចព្រមព្រៀងបទឈប់បាញ់។
ខណៈដែលក្រុមហាម៉ាស់កំពុងពិចារណាសំណើនេះ
គម្លាតដ៏ធំរវាងការទាមទាររបស់ខ្លួនឲ្យបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍
និងការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលក្នុងការកម្ទេចក្រុមហាម៉ាស់
នៅតែជាឧបសគ្គដ៏ធំបំផុតចំពោះកិច្ចព្រមព្រៀងណាមួយ៕
Post a Comment