នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ តបតាមការអញ្ជើញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម
ឡរ៉េន វ៉ុង នឹងមានព្រះរាជសាវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង
ហើយគ្រោងនឹងចូលជួបសម្តែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន
ប្រធានព្រឹទ្ធសភាកម្ពុជា។ ឯកឧត្ដមនឹងជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។
ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលការប្រារព្ធខួបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជា
និងសិង្ហបុរី៕
Post a Comment