ក្រសួងព័ត៌មានសម្រេចលប់គេហទំព័រចំនួន២ ដោយសារមិនគោរពច្បាប់ស្តីពីរបបសារព័ត៌មាន
ភ្នំពេញ៖ ក្រសួងព័ត៌មានបានសម្រេចធ្វើការលប់គេហទំព័រចំនួន២ គឺគេហទំព័រឈ្មោះ www.slm-news.com និងគេហទំព័រឈ្មោះ www.fourprowers.asia នេះបើយោងតាមលិខិតលេខ ០៩៨ ប្រក.ព.ម និងលិខិតលេខ ០៩៩ ប្រក.ពម ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន។
បើតាមលិខិតរបស់ក្រសួងព័ត៌មានបានបញ្ជាក់ថា ដោយម្ចាស់អង្គភាពមិនគោរពច្បាប់ស្តីពីរបបសារព័ត៌មាន រំលោភយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន អនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕
Post a Comment