យល់ដឹងអំពីសហគមន៍រួមវាសនាចិន-អាស៊ីកណ្តាលចាប់ពីសុភាសិតដែលដកស្រង់ដោយលោក Xi Jinping

បរទេស៖ ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅកាន់ក្រុងអាស្តាណា ដើម្បីចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទី២ដោយតបតាមការអញ្ជើញរបស់លោក Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន។

កាលពីខែមិថុនា ឆ្នាំ២០១៦ លោកXi Jinpingបានលើកឡើងសុភាសិតមួយក្នុងសុន្ទរកថារបស់លោកនៅឧត្តមក្រុមប្រឹក្សានីតិប្បញ្ញត្តិអ៊ូសបេគីស្ថានថា "ថង់ទទេមិនអាចដាក់បញ្ឈរបានឡើយ" ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។

សព្វថ្ងៃនេះ ប្រទេសចិននិងប្រទេសទាំង៥នៅអាស៊ីកណ្តាលសម្រេចបាននូវការគ្របដណ្តប់ពេញលេញនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ការគ្របដណ្តប់ពេញលេញនៃការចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការសម្រាប់រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និងការគ្របដណ្តប់ពេញលេញនៃការអនុវត្តគំនិតសហគមន៍រួមវាសនារបស់មនុស្សជាតិនៅកម្រិតទ្វេភាគី។

នៅថ្ងៃទី២៩ ខែមេសា គម្រោងគ្រប់គ្រងសំខាន់ក្នុងដែនកៀហ្ស៊ីស៊ីស្ថាននៃផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថានបានចាប់ផ្តើមសាងសង់ នេះជានិមិត្តសញ្ញាបង្ហាថា គម្រោងខ្សែបន្ទាត់សំខាន់នៃផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថានបានឈានចូលដំណាក់កាលសាងសង់ពិតប្រាកដ។

ផ្លូវដែកនេះដែលឆ្លងកាត់ប្រទេសចំនួន៣និងមានប្រវែងសរុបប្រហែល៥២៣គីឡូម៉ែត្រនឹងក្លាយជាផ្លូវគោកដ៏ខ្លីបំផុតដែលតភ្ជាប់ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល។បន្ទាប់ពីគម្រោងនេះត្រូវបានបើកឱ្យធ្វើចរាចរណ៍ វានឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញ កាត់បន្ថយការចំណាយលើការចរចរណ៍ទំនិញ និងជំរុញការអភិវឌ្ឍសម្របសម្រួលនៃសេដ្ឋកិច្ចក្នុងតំបន់។

បច្ចុប្បន្ននេះ "ភាពពេញនិយមនៃភាសាចិន"និង"ភាពពេញនិយមនៃប្រទេសចិន"កំពុងកើនឡើងនៅតាមបណ្តាប្រទេសអាស៊ីកណ្តាល។ការបង្កើតមជ្ឈមណ្ឌលវប្បធម៌រវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលកំពុងពន្លឿន ហើយការបន្តការសិក្សានៅប្រទេសចិនបានក្លាយជាជម្រើសរបស់យុវជនអាស៊ីកណ្តាលកាន់តែច្រើនឡើង។

ក្រោមការដឹកនាំនៃការទូតរបស់ប្រមុខរដ្ឋ ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលនឹងបន្តចំណងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការ ហើយរួមគ្នាសរសេរជំពូកថ្មីដែលយល់ចិត្តគ្នា ស្និតស្នាលគ្នានិងរួមវាសនាជាមួយគ្នា ដើម្បីរួមចំណែកថ្មីកាន់តែច្រើនសម្រាប់ការជំរុញកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕



Powered by Blogger.