មេដឹកនាំបក្សប្រឆាំងថៃ អំពាវនាវឱ្យនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn រំលាយរដ្ឋសភា
ប្រភព៖ The Nation
បាងកក៖ មេដឹកនាំគណបក្សប្រឆាំងនៅក្នងប្រទេសថៃ បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra រំលាយរដ្ឋសភា និងរៀបចំការបោះឆ្នោតសកលមុនអាណត្តិ បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
មេដឹកនាំគណបក្សប្រជាជន (People’s
Party) លោក Natthaphong Ruengpanyawut កាលពីថ្ងៃពុធ
ទី១៨ ខែមិថុនា បានអំពាវនាវឱ្យលោកស្រី Paetongtarn រំលាយសភា
ជាការទទួលខុសត្រូវលើ
ការខូចខាតដែលបង្កឡើងដោយការបែកធ្លាយកិច្ចសន្ទនាជាមួយសម្ដេចតេជោ។ លោក Natthaphong
បន្ថែមថាលោកស្រីត្រូវតែធ្វើសកម្មភាពជាបន្ទាន់
ដើម្បីស្ដារទំនុកចិត្តពីប្រជាជនថៃចំពោះរដ្ឋាភិបាល។
មេដឹកនាំបក្សប្រឆាំងរូបនេះ
បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើលោកស្រីនាយករដ្ឋមន្ត្រីបរាជ័យក្នុងការសា្ដរទំនុកចិត្ត
និងការជឿជាក់ពីប្រជាជនឡើងវិញភ្លាមៗទេ នោះខ្ញុំនឹងអំពាវនាវឱ្យលោកស្រី Paetongtarn
បង្ហាញការទទួលខុសត្រូវខាងនយោបាយដោយរំលាយរដ្ឋសភា
និងប្រគល់អំណាចទៅឱ្យប្រជាជនវិញ»៕
Post a Comment