រុស្ស៉ី អះអាងថាអ៊ុយក្រែន ប្រើដ្រូនវាយប្រហារលើរដ្ឋធានីមូស្គូ
ប្រភព៖ AFP
មូស្គូ៖ អាជ្ញាធររុស្ស៉ី បានឱ្យដឹងថាអ៊ុយក្រែនបានបើកការវាយប្រហារដោយប្រើដ្រូនកំណត់គោលដៅលើរដ្ឋធានីមូស្គូ
ដោយបង្ខំឱ្យអាជ្ញាធរបិទអាកាសយានដ្ឋានដ៏សំខាន់ចំនួន២ នៃរដ្ឋធានី។
ចៅហ្វាយក្រុងមូស្គូ
លោក Sergei
Sobyanin ក្នុងការបង្ហោះមួយលើ Telegram ថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានកម្ទេចដ្រូនអ៊ុយក្រែន ៩គ្រឿង
ដែលហោះសំដៅឆ្ពោះទៅរករដ្ឋធានីមូស្គូ នៅព្រឹកថ្ងៃអាទិត្យនេះ។
លោកបន្ថែមថាមន្ត្រីសង្រ្គោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ
ជាទីដែលបំណែកដ្រូនបានធ្លាក់។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើមានអ្នករងរបួស
ឬការខូចខាតនោះទេ។
បើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលរុស្ស៉ី
ដើម្បីធានាសុវត្ថិភាពហោះហើរ ខ្លួនបានសម្រេចចិត្តបិទអាកាសយានដ្ឋាន Vnukovo និង Domodedovo
មួយរយៈពេលខ្លី។ រុស្ស៉ី និងអ៊ុយក្រែន
មួយរយៈពេលចុងក្រោយនេះបានបង្កើនការវាយប្រហារដោយប្រើដ្រូនទៅវិញទៅមក
ខណៈកិច្ចចរចានៅតែមិនទាន់អាចសម្រេចបានបទឈប់បាញ់នៅឡើយទេ៕
Post a Comment