លោក ប៊ុន យោង អញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ លោក ប៊ុន យោង អភិបាលរងខេត្តកែប និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួម ដោយ លោក អភិបាលរង ក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីចូលរួមផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំតូចសាលាខេត្តកែប
ក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា
ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត,
ពិនិត្យសេចក្តីព្រាងសេចក្តីសម្រេច
ស្តីពីការកែសម្រួលប្រការ១ថ្មី នៃសេចក្តីសម្រេចលេខ០៦៨/២៤សសរ ចុះថ្ងែសុក្រ ៦កើត
ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឺងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤
ស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ០២៤/២៣ សសរ ចុះថ្ងៃទី១៤ ខែកញ្ញា
ឆ្នាំ២០២៣ ស្តីពីការបង្កើតលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប, បញ្ហាផ្សេងៗ ទិសដៅបន្ត៕
Post a Comment