កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) ចំនួន២៨បន្ទាត់ពន្ធគយពីវៀតណាម
ភ្នំពេញ៖ កម្ពុជាទទួលបាន ភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើមកំណើតនៅប្រទេសកម្ពុជាចំនួន ២៨បន្ទាត់ពន្ធគយ ពីប្រទេសវៀតណាម សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦។ នេះបើតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានប្រាប់ដល់ផលិតករ និងអ្នកនាំចេញ។
តាមរយៈភាពអនុគ្រោះពន្ធនេះ
ក្រសួងពាណិជ្ជកម្មប្រាប់ដល់ផលិតករ និងអ្នកនាំចេញ
អាចធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទម្រង់ អេស (CO
Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញ
ចំនួន២៨បន្ទាត់ពន្ធគយនេះ ដើម្បីនាំចេញទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម
ក្រោមអត្រាអនុគ្រោះពន្ធសូន្យភាគរយ (០%)។
ដោយឡែក សម្រាប់បរិមាណមុខទំនិញអង្ករ
និងសន្លឹកថ្នាំជក់ សម្រាប់អនុវត្តឆ្នាំ២០២៥ សូមផលិតករ និងអ្នកនាំចេញ មកដាក់ពាក្យស្នើសុំនៅ
ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម)
រៀងរាល់ម៉ោងធ្វើការចាប់ពី ថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥៕
Post a Comment