រដ្ឋបាលខេត្តកំពត នឹងលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការវិន័យ ករណីបុគ្គល ហេង ងួនស៊្រុន អភិបាលរងស្រុកជុំគិរី

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត នឹងលើកសំណើគោរពជូនទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការវិន័យ ស្របតាមកំហុសឆ្គងលើករណីបុគ្គលឈ្មោះ ហេង ងួនស៊្រុន ដែលមានតួនាទីជាអភិបាលរងស្រុកជុំគិរី ដែលបានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ទៅលើសេចក្ដីថ្លៃថ្នូរកិត្តិយសរបស់ខ្លួន និងអង្គភាព។ នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពត។

តាមរយៈសេចក្តីជូនដំណឹង រដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញមានព័ត៌មានលើបណ្តាញសង្គមជាច្រើនគណនីបានបង្ហោះឃ្លីបវីដេអូ ករណីបុគ្គលឈ្មោះ ហេង ងួនស៊្រុន មានតួនាទីជាអភិបាលរងស្រុកជុំគិរី ខេត្តកំពត បានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ទៅលើសេចក្ដីថ្លៃថ្នូរកិត្តិយសរបស់ខ្លួន និងអង្គភាព។

រដ្ឋបាលខេត្តកំពត សូមមិនគាំទ្រដាច់ខាតចំពោះករណីខាងលើនេះ ដែលមានចែងក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។ រដ្ឋបាលខេត្ត នឹងលើកសំណើគោរពជូនទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត៕






Powered by Blogger.