រដ្ឋបាលខេត្តកំពត ប្រកាសគាំទ្រពេញទំហឹង ចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន

ខេត្តកំពត៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងអស់ សូមប្រកាសគាំទ្រពេញទំហឹង ចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលនឹងដាក់ពាក្យបណ្តឹងជុំវិញបញ្ហាព្រំដែន កម្ពុជា ក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការអន្តរជាតិ ICJ ជាមួយភាគីថៃ៕






Powered by Blogger.