ការចរចាពន្ធបដិការជុំទី២ រវាង កម្ពុជា-អាម៉េរិក បានឈានទៅឯកភាពគ្នា លើបញ្ញត្តិជាច្រើន
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំចរចាជុំទី២ កម្ពុជា-អាម៉េរិក បន្តពិភាក្សាគ្នាលើអត្ថបទ សេចក្តីព្រាងកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតី យោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នា លើបញ្ញត្តិជាច្រើន ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញផ្សាយនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ស្តីពីលទ្ធផលកិច្ចប្រជុំចរចាជុំទី២ រវាងកម្ពុជា-សហរដ្ឋអាម៉េរិក ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
បានបញ្ជាក់ថា នាថ្ងៃទី៤ ដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន
សហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១
នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារ
ចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក
ចូលរួមកិច្ចប្រជុំចរចាជុំទី២ ស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា
និង សហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកស្រី Sarah
Ellerman អនុប្រធានតំណាង
ពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ។
ក្នុងកិច្ចប្រជុំចរចាជុំទី២ នេះ
ភាគីទាំងពីរបានបន្តពិភាក្សាគ្នា លើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀង
ពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតី យោគយល់គ្នាខ្ពស់
និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន ។ ភាគីទាំងពីរ
គ្រោងនឹងរៀបចំកិច្ចប្រជុំចរចាជុំទី៣ នាពេលឆាប់ៗខាងមុខនេះ ដោយផ្ទាល់នៅរដ្ឋធានីវ៉ាស៊ីនតោន
។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា
នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះ ដោយយកចិត្តទុកដាក់បំផុត៕
Post a Comment