កូរ៉េខាងជើង ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ប្រភព៖ AFP
សេអ៊ូល៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលដែលបង្កទៅជាជម្លោះជាមួយអ៊ីរ៉ង់ និងបានព្រមានសហរដ្ឋអាមេរិក រួមទាំងមហាអំណាចអឺរ៉ុប ប្រឆាំងនឹងការដុតបញ្ឆេះភ្លើងសង្រ្គាម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA
តាមរយៈការដងស្រង់សម្ដីពីអ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើង
បានឱ្យដឹងថាកូរ៉េខាងជើងបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការវាយប្រហារ
របស់អ៉ីស្រាអែល និងថ្កោលទោសយ៉ាងម៉ឺងម៉ាត់។
អ្នកនាំពាក្យរូបនេះដដែលបានបន្ថែមថាការសម្លាប់ជនស៊ីវិលពីសំណាក់អ៉ីស្រាអែល
គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមួយដែលមិនអាចលើកលែងឱ្យបាន។
សូមជម្រាបថា អ៊ីស្រាអែលកាលពីថ្ងៃសុក្រសប្ដាហ៍មុន
បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៊ីរ៉ង់
ដោយអះអាងថាដើម្បីទប់ស្កាត់កុំឱ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ សង្រ្គាមផ្លូវអាកាសរវាង
ប្រទេសទាំង២ បានឈានចូលដល់ថ្ងៃទី៧ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ៕

Post a Comment